Gallery

សន្និសិទនៅប្រទេសជប៉ុនដែលខ្ញុំបានចូលរួម

សួស្តីពីទីក្រុងហ្វូគូអូកា!

ខ្ញុំបានចូលរួមក្នុងសន្និសិទ International Conference and Colloquium- Conservation Action Priorities for 20th Century Heritage: Sharing Experience of ASEAN Countries and Japan តាមការអញ្ញើញពី Docomomo Japan តាមរយៈលោកសាស្ត្រាចារ្យ យូសីុយូគី យ៉ាម៉ាណា។ ខ្ញុំហើយនឹងសិស្សច្បងខ្ញុំម្នាក់ទៀតមកពីស្រុកខ្មែរដូចគ្នានឹងឡើងនិយាយអំពីបច្ចុប្បន្នភាពនៃសំណង់បេតិភណ្ឌស្ថាបត្យកម្មសម័យទំនើបនៅក្នងប្រទេសខ្មែរ។

ដើម្បីចូលរួមនៅទីក្រុងតូក្យូក្នុងកម្មវិធីពិភាក្សាតុមូលបាន លុះត្រាតែខ្ញុំបានចូលរួមសន្និសិទ ICOMOS នៅទីក្រុងហ្វូគូអូកាចំនួន ០៦ថ្ងៃសិន ដូចនេះខ្ញុំកំពុងនៅក្នុងអាគារ ACROS នៅទីក្រុងហ្វូគូអូកា។ ខ្ញុំនឹងទៅទីក្រុងតូក្យូនៅថ្ងៃទី៣០ ហើយខ្ញុំនឹងចូលរួមធ្វើបទបង្ហាញជាមួយសិស្សច្បងខ្ញុំនៅថ្ងៃទី០១ ខែវិច្ឆិការនេះ។ អ្នកទាំងអស់គ្នាអាចរកព័ត៏មាននៃវេទិការតុមូលនេះតាមរយៈគេហទំព័រនេះ ( សូមចុចត្រង់នេះ )។

ខ្ញុំនឹងសរសេអ្វីដែលជាសេចក្តីរំភើបចិត្តដំបូងដែលបានមកដល់ជប៉ុនទាំងស្រុងនៅអត្ថបទក្រោយ រួមជាមួយនឹងអ្វីដែលខ្ញុំចូលចិត្តនៅប្រទេសជប៉ុនហើយយើងគួរតែមានដែរនៅប្រទេសខ្មែរជាទំហំធំ នឹងទីក្រុងភ្នំពេញក្នុងទំហំតូច។

DSC_0766 1 DSC_0750 1 10665144_1193223024039514_7716005496371716690_n

អរគុណ !

Advertisements